ព័ត៌មានជាតិ

ប្រធានាធិបតីទីម័រឡេស្តេ បើករថយន្តជូនដំណើរសម្តេចតេជោ ចេញពីព្រលានយន្តហោះ ទៅសណ្ឋាគារ

ភ្នំពេញ ៖ ក្រោយការអញ្ជើញដល់ទីក្រុងឌីលី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាថ្ងៃ៧ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាត្រូវបាន លោក ហ្សេ រ៉ាមូដ អរតា ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ខ្លួន ដើម្បីជូនដំណើរសម្ដេច ចេញពីអាកាសយានដ្ឋានអន្តរជាតិនីកូឡៅលូបាតូ ឆ្ពោះទៅកាន់សណ្ឋាគារ ដែលសម្ដេចតេជោស្នាក់នៅ។

សូមបញ្ជាក់ថា សម្តេចតេជោ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចក៏បានបន្តដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា ចាកចេញពីរដ្ឋធានីហ្សាការតា នៅវេលាម៉ោង១២ ថ្ងៃទី៧ ឧសភា ឆ្ពោះទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃ៧-៩ ឧសភា តបតាមការអញ្ជើញរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ។

សម្តេចតេជោបានអញ្ជើញទៅដល់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ នៅវេលាម៉ោង១៧និង៣៧នាទី នៅថ្ងៃ៧ ឧសភាដដែល (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥និង៣០នាទីម៉ោងនៅកម្ពុជា៕

To Top