ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលសមុទ្រជប៉ុន

kyodo

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កាំជ្រួចមីស៊ីលត្រូវបានបាញ់នៅចន្លោះម៉ោង ៨ និង ១០នាទី ព្រឹកដល់ម៉ោង ៩ និង ២០នាទីព្រឹក ពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ដោយបន្ថែមថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនប្រភេទពីតំបន់នោះ។

យោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា មីស៊ីលទាំងនោះបានហោះបានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​ចុងក្រោយ​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្ពោះទៅ​សមុទ្រ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កូរ៉េខាងត្បូង និង​អាមេរិក​បានចាប់ផ្តើម​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​ហៅថា Freedom Shield៕
ប្រែសម្រួល ឈូក បូរ៉ា

To Top