ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យក្រុមការងារ នៃសិប្បកម្មជីសរីរាង្គព្រៃស្នួល ដឹកនាំដោយលោក សយ សុភាព និងលោកបណ្ឌិត ហេង ប៊ុនអ៊ី ចូលជួបសំណេះសំណាល ពិភាក្សាការងារ និងផ្ដល់ជីសរីរាង្គព្រៃស្នួល ចំនួន៤០០កេះ ស្មើ៤០០ហិកតា ទុកចាត់ចែងបន្ត ដើម្បីចូលរួមចំណែក លើកកម្ពស់ការផលិតជីសរីរាង្គក្នុងស្រុក និងកាត់បន្ថយការនាំចូល ជីកសិកម្មពីក្រៅប្រទេស។



ក្នុងជំនួបនេះ លោក ខូយ រីដា បានឱ្យដឹងថា លោកនឹងរៀបចំឱ្យមានកម្មវិធីសាធារណៈមួយ ដោយអញ្ជើញកសិករ មន្ត្រីជំនាញ ពាក់ព័ន្ធចូលរួមស្តាប់ ការធ្វើបទបង្ហាញមុនពួកគាត់យកទៅប្រើប្រាស់។




លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានថ្លែងអរគុណលោកអភិបាល ដែលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីសរីរាង្គព្រៃស្នួល ។
សូមបញ្ជាក់ថា ជីសរីរាង្គព្រៃស្នូល មានអត្ថប្រយោជន៍ គុណភាពដូចជា៖

✅ជួយជំរុញក្នុងការធ្វើរស្មីសំយោគរបស់រុក្ខជាតិបានយ៉ាង ឆាប់យ៉ាងរហ័ស
✅ជួយការពារដំណាំពីជំងឺ និងសត្វល្អិតផ្សេងៗ
✅មានតួនាទីជួយជំរុញដំណាំអោយមានភាពរឹងមាំចេញបានស្រុះល្អ នឹងមើមបានផលច្រើន
✅ជាប្រភេទជីដែលជួយទប់ទល់ដំណាំក្នុងការបម្រែបម្រួលអាកាសធាតុ
✅ជួយកាត់បន្ថយការប្រើជីគីមី
✅ជីសរីរាង្គព្រៃស្នូល ជាផលិតផលក្នុងស្រុក ផលិតតាមស្តង់ដា មានការទទួលស្គាល់ពីក្រសួងកសិកម្ម៕

