ព័ត៌មានជាតិ

អ៊ីរ៉ង់បញ្ជាក់ថា ជំហររបស់អាមេរិក លើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន គឺមិនសមហេតុផល

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ជំហររបស់សហរដ្ឋអាមេរិក លើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ទីក្រុងតេអេរ៉ង់ គឺ “មិនសមហេតុផល និងគ្មានហេតុផល” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។

លោកបានថ្លែងសុន្ទរកថានៅខាងក្រៅពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដើម្បីរំលឹកខួបលើកទីមួយនៃការស្លាប់របស់អតីតប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ខណៈពេលដែលចង្អុលទៅការទទូចរបស់មន្ត្រីអាមេរិក ដែលថាអ៊ីរ៉ង់ គួរតែបញ្ឈប់ទាំងស្រុងនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ខណៈដែលប្រទេសទាំងពីរបានពិភាក្សាគ្នាដោយប្រយោល។

លោក Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចាត់ទុកសិទ្ធិដោយសន្តិវិធីរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលមិនអាចចរចារបាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “អ្វីដែលយើងកំពុងធ្វើជាសាក្សីនៅពេលនេះ គឺជាជំហរមិនសមហេតុផល និងមិនសមហេតុសមផលរបស់មន្ត្រីអាមេរិក ដែលបានផ្សព្វផ្សាយជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top