បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការជាន់ខ្ពស់ជើងទឹក អាមេរិកលោក James Kilby ដែលជាប្រធានស្តីទីនៃប្រតិបត្តិការ កងទ័ពជើងទឹក បាននិយាយថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសដ៏ធំបំផុត មិនធ្លាប់ មានចេញពីនាវា ផ្ទុកយន្តហោះ ក្នុងអំឡុងពេល ប្រតិបត្តិការនៅក្នុងប្រទេស សូម៉ាលីកាលពីដើមឆ្នាំនេះ ។
នាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman និង យន្តហោះចម្បាំងរបស់ខ្លួន បានចាប់ផ្តើមការវាយប្រហារ តាមផ្លូវអាកាសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោឬប្រហែលជា១២៥,០០០ ផោនពោលគឺប្រមាណជា៦២,៥តោនចេញ ពីនាវាផ្ទុកយន្តហោះតែមួយ។
ឧត្តមនាវាកំពូលរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិករូបនេះ បានអះអាងបែបនេះនៅក្នុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយក្រុមប្រឹក្សាទំនាក់ទំនង បរទេសនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ។
មន្ត្រីការពារជាតិម្នាក់បានប្រាប់ Business Insider កាលពីថ្ងៃពុធថា ការទម្លាក់គ្រាប់បែកបានធ្វើឡើងនៅថ្ងៃទី១ខែកុម្ភៈ ហើយពាក់ព័ន្ធនឹងយន្តហោះ F/A-18 Super Hornets ចំនួន១៦គ្រឿង។
យោងតាមទីបញ្ជាការទ្វីបអាហ្រ្វិក របស់សហរដ្ឋអាមេរិក ការវាយប្រហារ តាមអាកាសសរុប ចំនួន២៥លើកប្រឆាំងនឹង ក្រុមរដ្ឋអ៊ីស្លាម និងក្រុមសម្ព័ន្ធ Al-Qaeda ត្រូវបានធ្វើឡើងដោយកងកម្លាំង អាមេរិកនៅក្នុងប្រទេសសូម៉ាលី ចាប់តាំងពីខែមករាមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
