ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ រយៈពេលបិទនេសាទ អ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ

ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេលបិទនេសាទ ខាងមុខនេះនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល ចេញផ្សាយនាពេលថ្មីៗនេះ បានណែនាំដល់សាធារណជន និងអ្នក នេសាទទាំងអស់ ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ ដូចជា ៖

-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។

-ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ៕

To Top