ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ទៀង ថៃ និងលោកស្រី វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកពិសារអេរ៉ូទិច ដែលបានឧបត្ថម្ភទឹកពិសារអេរ៉ូទិចចំនួន១០០កេស ត្រីខ៥កេសធំ មី៥កេសធំ និងថវិកា ១លានរៀល ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩។
លោកឧកញ៉ា និងលោកស្រី គឺជាសប្បុរសជនដែលពោលពេញប្រកបដោយចិត្តធម៌ តែងតែជួយដល់កងទ័ពគ្រប់កាលៈទេសសូមឲ្យលោកទាំងពីរព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខ និងសេចក្ត៏ចម្រើន ជាពិសេសពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





