ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តកំណត់យក ការលើកស្ទួយសុខមាភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។
