ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រគល់រថយន្តពន្លត់អគ្គីភ័យ ៣ គ្រឿង ជូនស្នងការនគរបាលខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ជូនដល់ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីបែងចែកតាមប៉ុស្តិ៍រដ្ឋបាល សម្រាប់ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យបឋម នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿងខាងលើនោះ ជាអំណោយរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តាមរយៈលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្ត ។

ដោយឡែក លោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ១៧គ្រឿង (+រថយន្តស្ទូច ១គ្រឿង)។ ក្នុងនោះស្នងការដ្ឋាននគបាលខេត្តមាន ៤គ្រឿង , អធិការដ្ឋាន នគរបាលស្រុកបាធាយ ២គ្រឿង, ស្រុកស្រីសន្ធរ ២គ្រឿង , ស្រុកព្រៃឈរ ២គ្រឿង និងនៅតាម បណ្តាក្រុង ស្រុកទាំង ៧ទៀត ក៏មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗផងដែរ បូករួមទាំងថ្ងៃនេះទទួលបាន ៣គ្រឿងបន្ថែមទៀត។

To Top