ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ខឿនការពារជាតិរបស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ខឿនការពារជាតិ របស់ប្រជាជនទាំង ១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នា និងគ្រប់ពេលវេលា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការរដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចចារ ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគិម្ខាងទៀតមិនទៅក៏កម្ពុជាទៅដែរ។

ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មីលីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនណាយកដីកម្ពុជា សូម្បី ១មីលីម៉ែត្រដែរ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជក់ថា ការប្រើគ្រប់មធ្យោបាយដោះស្រាយ ជំហរព្រះរាជាណាចក្រកម្ពុជា គឺដោះស្រាយដោយសន្តិវិធី ស្របទៅតាមគោលការណ៍ប្រែក្លាយបន្ទាត់ព្រំដែន ឱ្យក្លាយទៅជាបន្ទាត់ព្រំដែនដែលមានសុខសន្តិភាព កិច្ចប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីប្រយោជន៍នៃប្រទេសទាំង២ និងប្រជាជនទាំង២។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ជាពិសេសស្របតាមការចចារ និងប្រើគ្រប់មធ្យោបាយទាំងទ្វេរគាគីតំបន់ និងអន្តរជាតិ ប៉ុន្តែកម្ពុជា ក៏រក្សាសិទ្ធក្នុងការការពារអធិបតីរបស់ខ្លួន ដោយកម្លាំងជាយថាហេតុណាកើើតឡើង។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា “អ្វីដែលធ្វើឱ្យយើងឆ្លងកាត់វិបត្តិក្នុងនាមជាសង្គមជាតិ ប្រជាជាតិទាំងមូល សម្តេចតេជោតែងតែលើកឡើងជាបន្តបន្ទាប់ ហើយព្រះរាជបណ្តាំរបស់សម្តេចតាតែងតែក្រើនរំលឹក «ខ្មែររួបរួម ខ្មែរខ្លាំង»។ ពាក់ព័ន្ធរឿងអធិបតេយ្យ រឿងព្រំដែន ត្រូវការចាំបាច់ការយកចិត្តទុកដាក់ តាមដាន និងការបញ្ជូនសារគាំទ្រ កម្លាំងចិត្តនឹងផ្តល់នូវភាពជឿជាក់នូវលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅទៅដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែន គ្រប់ទិសទីទាំងអស់ ដើម្បីឱ្យពួកគាត់ទទួលបានសារច្បាស់លាស់ថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ នៅក្រោយពួកគាត់គ្រប់ការលៈទេសៈទាំងអស់ ដែលនេះជាខឿនការពារជាតិ ប្រជាជន ដើម្បីប្រទេសជាតិ និងប្រជាជនរបស់យើង មិនថាថ្ងៃនេះ ឬទៅអនាគត៕

To Top