ព័ត៌មានជាតិ

អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈ ការផ្គត់ផ្គង់សម្ភារ ចំនួន ១៣មុខ ជូនអគ្គិសនីសៀមរាប

សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ១៣មុខ ជូនអគ្គិសនីសៀមរាប ។

អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង មានដាក់លក់នៅក្រុម លទ្ធកម្មអគ្គិសនី សៀមរាប ដែលមានអាសយដ្ឋាន ផ្លូវក្រវ៉ាត់ក្រុង ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ចាប់ពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០១២ ៩៦៨ ៨៨១ និង ០១២ ៨៣៥ ៩៩៤)។

កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង ១២:០០នាទី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១៤:៣០នាទី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាព ជាមួយគ្នាឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយ ក្រុមលទ្ធកម្មដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

To Top