ព័ត៌មានជាតិ

ក្រុមហ៊ុន SHANGHAI BAOYE យកឈ្នះលើការលំបាក មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំមួយទៀត ប្រារព្ធពិធីបញ្ចប់ជាន់កំពូលអគារ

នាពេលថ្មីៗនេះ គម្រោងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្ម នរោត្តម (Norodom Business Tower) ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុន Shanghai Baoye បានប្រារព្ធពិធីបញ្ចប់ជាន់កំពូលអគារ។

គម្រោងនេះមានទីតាំងស្ថិតនៅផ្លូវកែងជ្រុងមហាវិថីនរោត្តម និងវិថីខេមរភូមិន្ទ(ផ្លូវលេខ១៣០) កណ្តាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខនឹងធនាគារជាតិនៃកម្ពុជា។ អគារនេះ គឺជាសំណង់អគារចម្រុះបែបទំនើប ដោយរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលផ្ទៃក្រឡាសាងសង់សរុបនៃគម្រោងមានទំហំជាង ៤៤,០០០ ម៉ែត្រការ៉េ មានជាន់ក្រោមដី ៤ ជាន់ និងជាន់លើដី២៩ ជាន់ អគារមានកម្ពស់ ១៣១.៨០ ម៉ែត្រ រួមទាំងចំណតរថយន្ត ការិយាល័យកម្រិត A មាន១១ជាន់ និងសណ្ឋាគារលំដាប់ផ្កាយប្រាំមាន២២៧ បន្ទប់ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗទៀត ដូចជា៖ស្កាយបាបែបប្រណីតនៅលើដំបូលអគារ កន្លែងហាត់ប្រាណ និងអាងហែលទឹកដែលអាចមើលឃើញទេសភាពនៃទីក្រុងភ្នំពេញ ។

គ្រប់ដំណើរការសាងសង់នៃគម្រោង បានអនុវត្តយ៉ាងតឹងរឹងនូវគោលការណ៍ “សុវត្ថិភាព និង គុណភាពជាចម្បង” សម្របសម្រួលនិងបំពាក់ធនធានដែលមានគុណភាពខ្ពស់ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងសំណង់ ដើម្បីធ្វើអោយគ្រប់ដំណើរនៃការសាងសង់ប្រកបដោយសុវត្ថិភាព និងអនុវត្តគំនិតសាងសង់បែបបៃតងនៅគ្រប់ដំណើរការសាងសង់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនដល់កម្រិតអតិបរិមា។ យើងខ្ញុំជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាអគារសំគាល់ទីកន្លែង(Landmark)ដ៏សំខាន់ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ ដែលជួយលើកកម្ពស់មុខមាត់ទីក្រុង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។

លោក Fu Jun នាយកគម្រោងក្នុងការអនុវត្តគម្រោងម៉ៅការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនរោត្តម នៅរាជធានីភ្នំពេញ ក្រុមការងារគម្រោងរបស់យើងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវលក្ខខណ្ឌទាមទារដ៏តឹងរ៉ឹងប្រកបដោយស្តង់ដារខ្ពស់ ដោយពឹងផ្អែកលើបទពិសោធន៍ផ្នែកវិស្វកម្មដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា ហើយរួមបញ្ចូល និងផ្គូផ្គងស្តង់ដារសិង្ហបុរី ស្តង់ដារអឺរ៉ុប ស្តង់ដារអង់គ្លេស និងស្តង់ដារអាមេរិក។ យើងបានអនុវត្តរបៀបប្រតិបត្តិការប្តូរវេនការងារពីរវេនឆ្លាស់គ្នាក្នុងរយៈពេលវែង ដើម្បីដំណើការការងារសាងសង់ទាំងថ្ងៃទាំងយប់ តាមកាលវិភាគ។ រហូតមកដល់ពេលនេះ យើងបានបញ្ចប់ការសាងសង់គ្រឹះជំរៅ (Deep foundation) ជញ្ជាំងបេតុងក្រោមដី(Slurry wall) រចនាសម្ព័ន្ធចំបង(Main structure)នៃគម្រោង និងការតុបតែងជាន់អគារគំរូប្រកបដោយគុណភាពខ្ពស់ ហើយដំណើរការផ្សេងទៀតក៏ត្រូវបានជំរុញវឌ្ឍនភាពជាបន្តបន្ទាប់។ ចំណុចគន្លឹះ គឺការបញ្ចប់ជាន់កំពូលអគារ វាមិនត្រឹមតែជាសមិទ្ធិផល ក៏នឹងក្លាយជាកម្លាំងជំរុញឱ្យក្រុមការងារគម្រោងបន្តរក្សាឱ្យបាននូវគោលបំណងដើមទីរបស់ខ្លួន ពង្រឹងការគ្រប់គ្រងឱ្យកាន់តែល្អិតល្អន់និងផ្ចិតផ្ចង់ ព្រមទាំងបន្តខិតខំប្រឹងប្រែងក្នុងផ្នែកវិស្វកម្មមេកានិក និងអគ្គិសនី ជញ្ជាំងវាំងនន(Curtain wall)និងដំណើរការផ្សេងៗទៀត ដើម្បីផ្តល់សមិទ្ធផលគួរជាទីគាប់ចិត្តជូនម្ចាស់គម្រោង។


ក្នុងនាមជាបុគ្គលិកវិស្វករសាងសង់ខ្មែរ ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មនរោត្តម ដែលជាគម្រោងសំណង់អគារសំគាល់ទីកន្លែង(Landmark)ដ៏សំខាន់។ ចាប់តាំងពីចាក់គ្រឹះ រហូតដល់ការបញ្ចប់ជាន់កំពូលអគារ ខ្ញុំបានជួបប្រទះដោយផ្ទាល់នូវល្បឿនអាំងតង់ស៊ីតេខ្ពស់ និងស្តង់ដារខ្ពស់ នៅគ្រប់ដំណើរការសាងសង់ទាំងអស់។ ក្រោមការសហការជាមួយសហការីជនជាតិចិន ខ្ញុំមិនត្រឹមតែបានរៀនសូត្រពីបច្ចេកទេសសំណង់បែបទំនើប និងគោលគំនិតនៃការគ្រប់គ្រងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងទទួលបានបទពិសោធន៍ពីស្មារតីនៃការងារជាក្រុម និងការខិតខំដើម្បីឧត្តមភាពនៃការសាងសង់។

នេះជាលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមក្នុងគម្រោងអគារខ្ពស់និងទំនើប ដែលមានទ្រង់ទ្រាយដូចនេះ។ វាមិនត្រឹមតែបង្កើនចំណេះដឹង និងជំនាញរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខ្ញុំកាន់តែមានទំនុកចិត្តក្នុងការប្រឈមមុខនឹងការលំបាកនៅពេលអនាគត។ ខ្ញុំមានសង្ឃឹមចង់បន្តចូលរួមក្នុងគម្រោងសំណង់ស្តង់ដារអន្តរជាតិកាន់តែច្រើននាពេលអនាគត ហើយខ្ញុំក៏ជូនពរ មជ្ឈមណ្ឌលពាណិជ្ជកម្មនរោត្តម នឹងក្លាយជានាមប័ណ្ណថ្មីសម្រាប់ការអភិវឌ្ឍទីក្រុងរបស់រាជធានីភ្នំពេញ ដែលជំរុញឱ្យមានការងារធ្វើ និងឱកាសអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើន៕

To Top