ព័ត៌មានជាតិ

លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រៀបចំបាយសម្លរជាលើកទី២ ចែកជូនដល់បងប្អូនវីរៈកងទ័ព កំពុងឈរជើងនៅសមរភូមិមុខ នៅតំបន់ប្រាសាទតាមាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរជាលើកទីពីរ ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ នៅតំបន់ប្រាសាទតាមាន់។

ជាមួយនឹងការចុះចែកអាហារ ដែលធ្វើដោយខ្លួនឯងរបស់យោធិននារី នៃកងពលតូចដឹកជញ្ជូន លេខ៩៩នេះ ក៏បាននាំយកយកគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនកងទ័ពការពារព្រំ ដែនផងដែរ ដោយក្នុងនោះរួមមាន៖
-ទឹកសុទ្ធ ៣០កេស
-ទឹកត្រី ៦០យួរ
-ទឹកស៊ីអ៉ីវ ៦០យួរ
-សៀង ៣ប៊ីដុង
-អង្ករ២៥០គីឡូក្រាម
-ប្រេងកូឡា ១២០ដប
-ធូបមូស ១០០ប្រអប់
-តង់ ២ដុំ
-ខ្សែតង់ ១ដុំ
-គុយទាវ ៣កេស
-ស្ករត្នោត៤៣គីឡូក្រាម
-ទឹកផ្លែឈើ ២០កេស
-កាហ្វេ១០កញ្ចប់
-មី១០កេស
-ប្រហុក១០គីឡូក្រាម
-សាច់គោ ២០គីឡូក្រាម
-ប្រហុកចិញ្ច្រាំ ១១០០កំប៉ុង
-បាយសម្លរម្ជូរគ្រឿង ១១០០ប្រអប់
និងថវិកា ៤លានរៀល

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកងទ័ពនារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែល ដឹកនាំដោយលោកស្រី ចាយ ច័ន្ទរ៉ានី ដែលបានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជួន ដល់បងប្អូនវីរៈកងទ័ពជួរមុខ នៅតំបន់ប្រាសាទតាមាន់នោះ៕

To Top