ព័ត៌មានជាតិ

ម៉ាឡេស៊ី និងកម្ពុជា រួមគ្នា ដើម្បីភាពរីកចម្រើន តាមរយៈវិស័យទេសចរណ៍

ភ្នំពេញ៖លោក YB Dato Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើក សម្ពោធជាផ្លូវការ “ទស្សនាម៉ាឡេស៊ី ឆ្នាំ២០២៦ និងម៉ាឡេស៊ី ជាផ្ទះទី២ របស់ខ្ញុំ និង“សិក្ខាសាលាគោលដៅទេសចរណ៍ ម៉ាឡេស៊ី 2026 B2B & Launching of VM2026″ នៅ Angkor Grand Ballroom សណ្ឋាគារ Shangri-La ភ្នំពេញ។

លោក YB Dato Sri Tiong King Sing បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាកិត្តិយសធំធេងមួយសម្រាប់ខ្ញុំ ដែលបានមកទីនេះ ក្នុងទីក្រុងភ្នំពេញដ៏ រស់រវើក។ តាំងនាមឲ្យរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ (MOTAC) ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមភាគីកម្ពុជាសម្រាប់ការស្វាគមន៍ យ៉ាងកក់ក្តៅ និងសម្រាប់ការចូលរួមជាមួយពួកយើងនៅក្នុងបេសកកម្មនាថ្ងៃនេះ។ នេះមិនមែន គ្រាន់តែជាការចូលរួមជាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពក្នុងតំបន់ សេចក្តី ប្រាថ្នារួម និងមិត្តភាពដែលស្ថិតស្ថេរ។ វត្តមានថ្នាក់ដឹកនាំជាច្រើននាពេលនេះ គូសបញ្ជាក់ពីសក្តា នុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ម៉ាឡេស៊ី-កម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ីបានបន្តថា ម៉ាឡេស៊ី និងកម្ពុជា មានចំណុចរួមជាច្រើនលើសពីភូមិសាស្ត្រ យើងមានទំនាក់ទំនងរាប់តាំងពី ប្រវត្តិសាស្រ្ត វប្បធម៌ និងសេចក្តីប្រាថ្នារួមគ្នាដើម្បីភាពរីកចម្រើនប្រកបដោយនិរន្តរភាពតាមរយៈវិ ស័យទេសចរណ៍។ ចក្ខុវិស័យរបស់អាស៊ានគឺការក្លាយជាគោលដៅទេសចរណ៍តែមួយ ស្របតាម កិច្ចខិតខំប្រឹងប្រែងរបស់យើងនៅទីនេះ។ ទាំងអស់គ្នា យើងអាចឈានហួសពីការប្រកួតប្រជែងទៅ កាន់កិច្ចសហប្រតិបត្តិការ។ទេសចរណ៍គឺជាឧបករណ៍មួយដ៏មានឥទ្ឋិពលបំផុតមួយសម្រាប់កំណើនសេដ្ឋកិច្ច ការយល់ដឹងអំពីវប្បធម៌ និងការលើកកម្ពស់សហគមន៍។ ស្របជាមួយនឹងពិភពលោកត្រឡប់ទៅកាន់ការធ្វើដំណើរជាថ្មី ឥឡូវនេះគឺជាពេលវេលាដើម្បីចាប់ផ្ដើមយុទ្ឋសាស្រ្តរបស់យើង។

លោក YB Dato Sri Tiong King Sing បានបញ្ជាក់ថា ម៉ាឡេស៊ី ជាប្រទេសមួយពោរពេញដោយភាពចម្រុះ មិនត្រឹមតែក្នុងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្ដែ ពិសោធន៍ក៏ដូចគ្នា។ រាប់ចាប់តាំងពីផ្លូវដ៏មមាញឹកនៃទីក្រុងគូឡាឡាំពួរ ដល់ឆ្នេរដ៏អស្ចារ្យនៃកោះ ឡាំងកាវី ភាពទាក់ទាញនៃតំបន់កាមេរ៉ូន រហូតទៅកាន់ព្រៃនៃតំបន់បឺណូ ។ ប្រទេសម៉ាឡេស៊ីមានអូ វីៗគ្រប់យ៉ាងសម្រាប់អ្នកធ្វើដំណើរគ្រប់រូប។ ទេសចរណ៍គឺជាឧបករណ៍មួយដ៏មានឥទ្ឋិពលបំផុតមួយសម្រាប់កំណើនសេដ្ឋកិច្ច ការយល់ដឹងអំពីវប្បធម៌ និងការលើកកម្ពស់សហគមន៍។ ស្របជាមួយនឹងពិភពលោកត្រឡប់ទៅកាន់ការធ្វើដំណើរ ជា ថ្មី ឥឡូវនេះគឺជាពេលវេលាដើម្បីចាប់ផ្ដើមយុទ្ឋសាស្រ្តរបស់យើង។

យើងមានមោទនភាពចំពោះវប្បធម៍ចម្រុះរបស់យើង៖ វប្បធម៍ម៉ាឡេ វប្បធម៌ចិន វប្បធម៌ឥណ្ឌា និង សហគមន៍ជនជាតិដើមភាគតិចទាំងអស់រស់នៅក្នុងភាពសុខដុមរមនា ហើយភាពសម្បូរបែបនេះក៏ បានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃពិធីបុណ្យ ម្ហូបអាហារ ស្ថាបត្យកម្ម និងជីវិតប្រចាំថ្ងៃរបស់យើង។ ភ្ញៀវដែលទៅទស្សនាប្រទេសម៉ាឡេស៊ីមិនគ្រាន់តែឃើញប៉ុណ្ណោះទេ ពួកគេនឹងមានអារម្មណ៍ថា បានបទពិសោធន៍ពិត និងសាកល្បងរសជាតិពិតចំពោះសមភាគីកម្ពុជារបស់យើង យើងចាត់ទុកអ្នកជាដៃគូដ៏មានតម្លៃបំផុតសម្រាប់អនាគត យើងស្រមៃមើលភាពជាដៃគូដែលជ្រោមជ្រែងគ្នាទៅវិញទៅមក និងបង្កប់ទៅដោយអត្ថន័យពាណិជ្ជកម្ម ។

អនុញ្ញាតឱ្យយើងខិតខំដើម្បី បង្កើនជើងហោះហើរត្រង់បន្ថែមទៀត កញ្ចប់ទិសដៅទេសចរណ៍ ពីរប្រទេសរួមគ្នា និងកែប្រែទិដ្ឋាការឱ្យកាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរ។ អនុញ្ញាតឱ្យយើងបង្កើនកិច្ចសហការក្នុងការធ្វើទីផ្សាររួមគ្នា និងលើកទឹកចិត្តអាជីវកម្មដែលនាំមកនូវវិបុលភាពដល់ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ីបានបន្ថែមថា ស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ដែលនឹងចាប់ផ្ដើមជើងហោះហើរ របស់ខ្លួន ពីរាជធានីភ្នំពេញទៅទីក្រុងប៉េណាំងរបស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ខាងមុខ។ ជើងហោះហើរត្រង់ថ្មីនេះនឹងដំណើរការពីរដងក្នុងមួយសប្តាហ៍គឺនៅថៃ្ងព្រហស្បតិ៍ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះ Airbus A319 ដែលមានកៅអី ១៥០។ ព្រឹត្តិការណ៍ដ៏ សំខាន់នេះនឹងជួយបង្កើនទំនាក់ទំនងយ៉ាងសំខាន់រវាងប្រទេសទាំងពីររបស់យើង ក៏ដូចជាបើក ឱកាសថ្មីសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៍ ជាពិសេសក្នុងការគាំទ្រ ដល់ ឆ្នាំទេសចរណ៍ម៉ាឡេស៊ីឆ្នាំ ២០២៦៕

To Top