ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការ កណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា

សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា។

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ច ប្រជុំត្រៀមឆ្ពោះ ទៅកាន់ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីលោក លោកស្រី អនុប្រធាន ស.ស.យ.ក. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ប្រមាណ ៥០០រូបផងដែរ ។ យោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ស.ស.យ.ក. បានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដែលបានសមាជិកសរុប ៤៨៧ នាក់ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

បន្ទាប់មកគណៈកម្មាធិការកណ្ដាលសហភាព សហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមបើកកិច្ចពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើកិច្ចការសំខាន់ៗ រួមមាន ៖ កិច្ចការពង្រឹងស្ថាប័ន និងពង្រីកសមាជិកភាព ការតម្រង់ទិសដល់សមាជិក សមាជិកា ដើម្បីជំរុញការចូលរួមពី យុវជនជំនាន់ថ្មី ព្រមទាំងពិភាក្សាលើការរៀបចំខ្លឹមសារ និងការប្រើប្រាស់យន្តការ ផ្សព្វផ្សាយរបស់ស្ថាប័ន ដែលក្រុមនីមួយៗ ត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក.ទាំង៨។

នៅព្រឹកថ្ងៃទី២១ ខែមិថុនា ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ដោយមានវត្តមានចូលរួមពីសំណាក់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០នាក់៕

To Top