ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលថា អ៊ីស្រាអែល នឹងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ភ្លាម ប្រសិនបើមានឱកាស ដោយមិនចាំបាច់មានការអនុញ្ញាតពីអាមេរិក

RT News

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា អ៊ីស្រាអែល នឹងកំណត់គោលដៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ប្រសិនបើប្រទេសនេះមានឱកាស ។ សុន្ទរកថារបស់លោកបានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់មួយ ដោយបញ្ចប់នូវអរិភាពបើកចំហជិតពីរសប្តាហ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Katz បានប្រាប់ប៉ុស្តិ៍លេខ 13 របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំប៉ាន់ស្មានថា ប្រសិនបើ Khamenei ស្ថិតនៅក្នុងការមើលឃើញរបស់យើង យើងនឹងដកគាត់ចេញ (សម្លាប់)”  ។

លោកបានបន្ថែមថា “ប៉ុន្តែលោក Khamenei បានដឹង អំពីរឿងនេះ បានចូលលាក់ខ្លួនក្នុងជម្រៅដ៏ជ្រៅ ហើយកាត់ផ្តាច់ទំនាក់ទំនង ជាមួយមេទ័ពដែលជំនួសអ្នក ដែលត្រូវបានដកចេញ ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា “យើងចង់លុបបំបាត់ (សម្លាប់) Khamenei ប៉ុន្តែមិនមានឱកាសប្រតិបត្តិការ” ។

នៅពេលសួរថាតើអ៊ីស្រាអែល បានស្វែងរកការយល់ព្រមពីសហរដ្ឋអាមេរិកឬអត់ គាត់បានឆ្លើយថា “យើងមិនត្រូវការការអនុញ្ញាត សម្រាប់រឿងទាំងនេះទេ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top