ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពទាំងអស់របស់កងពល ដាច់ខាតត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដើម្បីសម្រេចបានរាល់បទបញ្ជារបស់ថ្នាក់លើពេលមានសភាពការណ៍កើតឡើង។
ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានសង្កត់ធ្ងន់ទៅកាន់កងទ័ពដាច់ខាតគោរពវិន័យ ក្លាហាន រឹងមាំ មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាការសម្ងាត់របស់យោធាទើបសម្រេចបានជោគជ័យ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ ២៤ម៉ោង លើ២៤ម៉ោង រងចាំឆ្លើយតបបទបញ្ជា។
នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្ទាប់ពីរទទួលបាននូវបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍នូវ តួនាទីនិងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ៕









