បរទេស៖ តុលាការព្រហ្មទណ្ឌ របស់ប្រទេសថៃ នឹងចាប់ផ្តើមសវនាការស្តាប់ចម្លើយ សាក្សីក្នុងសំណុំរឿង ប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីត នាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃចន្ទ ដោយវគ្គគ្រោងនឹង ដំណើរការក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី ១-៣ ខែកក្កដា។
រដ្ឋអាជ្ញាសាធារណៈបានចោទប្រកាន់ថាក់ស៊ីន តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រឆ្នាំ ២០០៧ ។ ការចោទប្រកាន់នេះ កើតចេញពីបទសម្ភាសន៍ដែលលោក ថាក់ស៊ីន បានផ្ដល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ដែលក្នុងនោះគាត់បានធ្វើការ កត់សម្គាល់ដែលចាត់ទុកថា ជាការប្រមាថដល់របបរាជានិយម។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកថាក់ស៊ីន បានបដិសេធរាល់ការចោទប្រកាន់ ហើយបច្ចុប្បន្នកំពុងនៅក្រៅឃុំ។
តុលាការបានកំណត់ពេលសវនាការ ពេញមួយថ្ងៃចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤និង៣០នាទីរសៀលក្នុងរយៈពេលបីថ្ងៃ។ លោក ថាក់ស៊ីន ត្រូវបានតម្រូវឱ្យចូលរួមសវនាការ ជារៀងរាល់ថ្ងៃ។
ប្រែប្រួលៈ ណៃ តុលា
