ខណៈថ្លែងសុន្ទរកថាក្នុងមហាសន្និបាតដើម្បីរំលឹកខួបទី១០០ នៃការបង្កើតបក្សកុម្មុយនីស្តចិននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូង នូវ“ផ្លូវថ្មីសម្រាប់ធ្វើទំនើបកម្ម តាមបែបផែនចិន” ។ ទំនើបកម្ម តាមបែបផែនចិន គឺជាការសម្រេចសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន វាមិនត្រឹមតែមាន លក្ខណៈពិសេសរួម នៃការធ្វើទំនើបកម្ម នៅក្នុងប្រទេសនានាប៉ុណ្ណោះទេ ថែមទាំងក៏មានចរិតលក្ខណៈរបស់ចិន ដោយផ្អែកលើសភាពការណ៍ជាក់ស្តែង របស់ប្រទេសចិនផងដែរ ។

គោលបំណងដើមនៃការធ្វើទំនើបកម្ម តាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ មានជីវភាពរស់នៅកាន់តែប្រសើរឡើង។ ទំនើបកម្ម តាមបែបផែនចិន បានចាប់ដំណើរការនូវការពិពណ៌នា បែបថ្មីអំពីការធ្វើទំនើបកម្ម ហើយបានបំបែកគំនិតខុសឆ្គង ស្តីពី“ទំនើបកម្ម = បស្ចិមភាវូបនីយកម្ម” ដែលបានផ្តល់ជម្រើសថ្មី ដល់ការធ្វើទំនើបកម្ម របស់មនុស្សជាតិ ។ បើនិយាយចំពោះពិភពលោក វាក៏មានន័យថា មានទីផ្សារ កាន់តែទូលំទូលាយនិងកាលានុវត្តភាព សហប្រតិបតិ្តការដែលមិន ធ្លាប់មានកាលពីមុន ។
ប្រឈមនឹងបម្រែបម្រួល របស់ពិភពលោក បម្រែបម្រួលក្នុងប្រវតិ្តសាស្ត្រនិង បម្រែបម្រួលក្នុងយុគសម័យ អ្វីដែលប្រទេសចិនស្វែងរកគឺ មិនមែនជាការអភិវឌ្ឍ តែខ្លួនឯងទេ តែគឺចាប់ដៃជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាសម្រេចបាននូវការធ្វើទំនើបកម្ម ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានគូសបញ្ជាក់នៅពេលជួបពិភាក្សាជាមួយសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា កាលពីពាក់កណ្តាលខែមេសាឆ្នាំនេះថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ និងបរិយាបន្ន ធ្វើកិច្ចសហប្រតិបតិ្តការ ដ៏មេត្រីភាពជាមួយប្រទេសជិតខាង ឱ្យបានកាន់តែស៊ីជម្រៅ ធ្វើឱ្យសមិទ្ធផល នៃការធ្វើទំនើបកម្ម តាមបែបផែនចិន អាចផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជិតខាង ដើម្បីរួមគ្នាជំរុញដំណើរធ្វើទំនើបកម្ម ។

ទាក់ទិននឹងករណីនេះ លោកសុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិន នឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់សម្រាប់ ជំរុញការ អភិវឌ្ឍរួមរបស់ពិភពលោក ។ បើនិយាយចំពោះកម្ពុជា មិនត្រឹមតែទទួលបានផល ប្រយោជន៍ពីការអនុវត្ត ជោយជោគជ័យនូវគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”ប៉ុណ្ណោះទេ ថែមទាំងក៏បានរៀនសូត្របទ ពិសោធជាច្រើនពីការធ្វើទំនើបកម្ម តាមបែបផែនចិនផងដែរ ។ សមិទ្ធផល សាងសង់ទាំងនេះ បានត្រួសត្រាយ លំហអភិវឌ្ឍន៍ កាន់តែទូលំទូលាយដល់កម្ពុជា ហើយបានជំរុញថែម មួយកម្រិតទៀត នូវការអភិវឌ្ឍប្រកបដោយពិពិធកម្ម នៃសេដ្ឋកិច្ចកម្ពុជាទៀតផង ។
នៅតាមផ្លូវអភិវឌ្ឍរួម ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានក្លាយជាចំណុចដ៏លេចធ្លោនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ។ ផ្លូវដែកចិន-ឡាវ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ និង ផ្លូវរថភ្លើងល្បឿនលឿនJakarta-Bandung ជាដើមបានក្លាយជានិមិត្តសញ្ញា ដ៏លេចធ្លោនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ការអនុវត្តគម្រោងសហប្រតិបតិ្តការ ធ្វើឱ្យប្រជាជន ទ្វេភាគី មានអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែង ។ ការផ្លាស់ប្តូរនិងការទៅមក រវាងបុគ្គលិកមានភាព កាន់តែញឹកញាប់ ចំនួនមនុស្សទៅធ្វើធុរកិច្ច ធ្វើទេសចរណ៍និងបន្តការសិក្សា បានបំបែកកំណត់ត្រាថ្មី ជារឿយៗ ការតភ្ជាប់ដួងចិត្តប្រជាជននិងមានជោគវាសនាផ្សារភ្ជាប់គ្នា បានក្លាយជាការពិតជាក់ស្តែងជាសន្សឹមៗ ។

នៅពាក់កណ្តាលខែឧសភា ឆ្នាំនេះ ចិននិងប្រទេសអាស៊ានទាំង១០ បានបញ្ចប់ទាំងស្រុងនូវកិច្ចចរចាស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន3.0 ក្នុងបរិបទថ្មី កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីដែលបានលើកកម្រិត លំដាប់ថ្នាក់ នឹងមានអំណោយផលដល់ការជំរុញ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលមាន វិស័យកាន់តែ ទូលំទូលាយ និង ស្រទាប់កាន់តែ ស៊ីជម្រៅ ហើយក៏មានអំណោយផលដល់ការពង្រីក ដោយគ្រប់ជ្រុងជ្រោយ នូវកិច្ចសហប្រតិបតិ្តការ រវាងចិន និងអាស៊ានលើវិស័យងើបឡើងថ្មីនិងកម្លាំងផលិតកម្មគុណភាពថ្មី ក៏ដូចជាជំរុញឱ្យខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ទ្វេភាគី មានភាពស៊ីសង្វាក់គ្នាកាន់តែស៊ីជម្រៅ ។
ការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្ម តាមបែបផែនចិនបានបង្ហាញឱ្យឃើញថា វិធីសម្រាប់សម្រេចបាននូវទំនើបកម្មគឺមានច្រើនបែបយ៉ាង ។ កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមករវាងចិននិងប្រទេសអាស៊ាន ដូចជាកម្ពុជាជាដើមបានបញ្ជាក់ទៅកាន់ពិភពលោកថា ប្រទេសចិនជាដៃគូដែលអាចពឹងផ្អែកបាននិងអាចពួតដៃគ្នាកសាងវិបុលភាពរួមគ្នា ។ កម្ពុជាមានសុភាសិតមួយពោលថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។ ឱ្យតែប្រទេស ដែលគាំទ្រសមភាពនិងយុត្តិធម៌ទាំងឡាយសាមគ្គីជាមួយគ្នា ប្រឆាំងយ៉ាងដាច់ខាតនូវការធ្វើអនុត្តរភាពដោយឯកតោភាគី រួមគ្នាគាំពារសិទ្ធិ អភិវឌ្ឍន៍ និងដើរតាមផ្លូវអភិវឌ្ឍន៍ ដែលសមស្របនឹងសភាពការណ៍រៀងៗខ្លូនឱ្យបានល្អ និងបន្តប្រមូលផ្តុំកម្លាំង ដើម្បីរួមគ្នាឆ្លើយតបនឹងហានិភ័យ និងបញ្ហាប្រឈម នោះ ពិតជានឹងនាំមកនូវសុខសុភមង្គល កាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានាក្នុងតំបន់ ក៏ដូចជានឹងបំពេញបន្ថែម នូវថាមពលវិជ្ជមានកាន់តែខ្លាំងក្លា សម្រាប់គាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕
