បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្ត ក្នុងការបិទជាផ្លូវការ នូវទីភ្នាក់ងារជំនួយបរទេស របស់ខ្លួន USAID ហើយ។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួង ការបរទេស លោក Marco Rubio ហើយក្នុងនោះលោករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា អង្គការនេះគ្មានប្រសិទ្ធភាពការងារ និងបរាជ័យក្នុងបេសកកម្ម ស្នូលរបស់ខ្លួន។
លោកRubio បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា យន្តការស្នូលសម្រាប់ផ្តល់មូលនិធិ ដល់គម្រោងនយោបាយ និងការអភិវឌ្ឍន៍ នៅបរទេស ទីភ្នាក់ងារ USAID បានដាំក្បាលចុះយ៉ាងខ្លាំងជាពិសេស ក្នុងកាតព្វកិច្ចរបស់ខ្លួនក្នុងការជំរុញ ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
លោករដ្ឋមន្ត្រីបានបន្ថែមថា ជាមួយនឹងការចំណាយ ដែលបានកែតម្រូវអតិផរណាជាង ៧១៥ពាន់លាន ដុល្លារក្នុងរយៈពេលជាច្រើនទសវត្សរ៍ ទីភ្នាក់ងារនេះបែរជាបានលើកកម្ពស់ ឧត្តមគតិ និងក្រុមប្រឆាំងអាមេរិក រួមទាំង DEI ប្រតិបត្តិការត្រួតពិនិត្យ និងការផ្លាស់ ប្តូររបប ខណៈពេលដែលជំរុញឱ្យមាន បរិវេណឧស្សាហកម្ម របស់អង្គការ មិនមែនរដ្ឋាភិបាលទៅវិញ។
គួរឲ្យដឹងដែរថាកន្លងមកប្រធានាធិបតីអាមេរិកលោក Donald Trump បានចាប់ផ្តើមដំណើរការរុះរើទីភ្នាក់ងារ USAID ភ្លាមៗបន្ទាប់ពីបានចូលកាន់តំណែង ក្នុងខែមករា បន្ទាប់ពីបានចោទប្រកាន់អង្គការនេះ ដែលជារឿយៗត្រូវបានរិះគន់ ដោយអ្នកអភិរក្សថា ជាការលើកកម្ពស់បុព្វហេតុសេរី ដែលត្រូវបានគ្រប់ គ្រងដោយ មនុស្សឆ្កួតលីលា និងសម្របសម្រួល អំពើពុករលួយ ក្នុងកម្រិតដែលកម្រឃើញ ពីមុនមក៕
ប្រែសម្រួល៖ស៊ុនលី
