ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានលើកឡើងថា ភាគីថៃបានហៅក្រុមហ្គូហ្គោលឲ្យមកកែផែនទី ប៉ុន្តែត្រូវបានក្រុមហ៊ុនបដិសេធ ។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីផែនទី ដែលបង្ហាញក្នុងហ្គូហ្គោល បញ្ជាក់ថា ប្រាសាទតាមាន់ធំគឺស្ថិតនៅក្នុងដែនដីខ្មែរ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់យុវជន៧មករា នាថ្ងៃ៧ កក្កដានេះ លោក សុខ ឥសានបានថ្លែងពាក់ព័ន្ធជាច្រើន អំពីថៃបានរំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ។ ក្នុងនោះលោកបញ្ជាក់ថា “ថៃកោះហៅក្រុមហ៊ុនហ្គូហ្គោលដើម្បីឲ្យកែផែនទី តែត្រូវបានក្រុមហ៊ុនបដិសេធ ។ នេះគួរឲ្យអាម៉ាស់មុខណាស់” ។
លោកបន្តថា ការដែលក្រុមហ៊ុនហ្គូហ្គោល មិនព្រមផ្លាស់ប្តូរទីតាំប្រាសាទតាមាន់ធំទៅក្នុងទឹកដីថៃ បានធ្វើឲ្យភាគីថៃ មានក្តីអាម៉ាស់យ៉ាងខ្លាំង ចំពោះមុខអន្តរជាតិនិងពិភពលោក ៕
