ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់សម្ភារ និង កែលម្អរប្រព័ន្ធការពារ Line 115KV and Line 230kV ពី GS-Osom to Atay និងពី GS-Osom to GS-Pursat ជូន ការិយាល័យការពារប្រព័ន្ធជាតិបញ្ជូនអគ្គិសនី នៃនាយកដ្ឋានបញ្ជូនអគ្គិសនី(កញ្ចប់លេខ០៥) (ផែនការឆ្នាំ2025) (អទិភាពទី១)

ភ្នំពេញ៖ អគ្គិសនីកម្ពុជាសូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកធ្វើការផ្គត់ផ្គង់សម្ភារ និង កែលម្អរប្រព័ន្ធការពារ Line 115kV and Line 230kV ពី GS-Osom to Atay និងពី GS-Osom to GS-Pursat ជូន ការិយាល័យការពារប្រព័ន្ធជាតិបញ្ជូនអគ្គិសនី នៃ នាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ2025) ។ អគ្គិសនីកម្ពុជាបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។

ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website: www.edc.com.kh) ។

ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥ ។

ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន
ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top