កំពង់ធំ: ព្រះតេជគុណ បុណ្ណធម្មវេទីបណ្ឌិតម៉ន វិមាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ហៅវត្ត (ត្រពាំងព្រលិត) និងជាប្រធានក្រុមប្រឹក្សា សមាគមថ្នាយុវជនកម្ពុជា សាខាខេត្តកំពង់ធំ បានដឹកនាំប្រជាពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជន ជាច្រើនរូបចុះសួរសុខទុក្ខ ដល់កងទ័ពជួរមុខទិសប្រសាទព្រះវិហារ ចំណុចមុំបីជុាំតែ និង តំបន់របុស្បូវ ព្រមទាំងបាននាំយកនូវគ្រឿង ឧបភោគបរិភោគនិង ថវិកាមួយចំនួនទៅប្រគល់ ជូនដល់កងទ័ពជួរមុខទៀតផង។

មានថេរៈដិកានាឱកាសនោះព្រះតេជគុណម៉ន វិមាន ព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ហៅវត្ត(ត្រពាំងព្រលិត )បានមានថេរដិកាថា ញាតិញោមនិងពុទ្ធបរិស័ទ នៅសមរភូមិក្រោយគឺនៅតែនឹកគិតដល់បងប្អូន ដែលជាវីរៈកងទ័ពជួរមុខ ដែលកំពុងតែឈរជើងចាំការពារបូរណៈភាពទឹកដីនោះម្ដងណាឡើយ។
ព្រះតេជគុណ ម៉ន វិមាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនបងប្អូនវីរៈកងទ័ពទាំងអស់ដែលខំចំណាយពេលវេលាបូជាសាច់ស្រស់ឈាមស្រស់ដើម្បីមាតុភូមិកម្ពុជាមានសុខសន្តិភាព ដឹងដើម្បីប្រជាជនកម្ពុជារស់នៅបានដោយសុខសាន្ត។
សូមបញ្ជាក់ផងដែរថា នៅមុនពេលដែលព្រះអង្គ បានដឹកនាំប្រជាពុទ្ធបរិស័ទ និមន្តត្រឡប់មកកាន់ខេត្តកំពង់ធំវិញ ព្រះអង្គបានប្រសិទ្ធិពរជ័យនិងប្រោសព្រំទឹកមន្ត ដល់បងប្អូនកងទ័ពជួរមុខ សូមឲ្យទទួលបាននូវ ជ័យជំនះគ្រប់ភារកិច្ច និងឈ្នះអស់មា សត្រូវទាំងឡាយ ទាំងពួង ដែលមានបំណង យាយីមកលើដែនដីកម្ពុជា យើងសូមឲ្យវិនាសខ្ចាត់ខ្ចាយ និងនិងចាញ់ទ័ពខ្មែរ និង ច្បាប់អន្តរជាតិជារៀងរហូត ៕
