ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយទាត់ចោលចំពោះការតវ៉ា និងចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានប្រើប្រាស់មីនប្រឆាំងមនុស្សដែលទើបតែដាក់ថ្មីៗ។ក្រសួងការបរទេសកម្ពុជា កងទ័ពថៃបានដើរចូលដីកម្ពុជា ទាំងបំពានលើកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម។
ក្រសួងបញ្ជាក់ថា ឧប្បត្តិហេតុនេះសបញ្ជាក់អំពីភាពចាំបាច់ ដែលប្រទេសទាំងពីរត្រូវរកដំណោះស្រាយជាបន្ទាន់ និងដោយសន្តិវិធីតាមរយៈយន្តការអន្តរជាតិដោយជំរុញឱ្យប្រទេសថៃទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕


