ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរប្រមាណជិត១មុឺននាក់ បាននាំគ្នាសម្រុកទៅទស្សនាប្រាសាទតាមាន់និងប្រាសាទតាក្របី ក្នុងទឹកដីនៃខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា។ ការដែលប្រជាពលរដ្ឋ ដ៏ច្រើនកុះករ អញ្ជើញទៅទស្សនាប្រាង្គប្រាសាទខ្មែរនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីស្នេហាជាតិ ស្នេហាទឹកដី ប្រឆាំងតបតយ៉ាងមឹុងម៉ាត់ ពីសំណាក់ក្រុមចោរសៀមប៉ុនប៉ង និងចិញ្ចឹមចិត្តលេបយកទឹកដីកម្ពុជា ដោយមិនចេះអៀនខ្មាស់ ចំពោះមុខពិភពលោក។

បើតាមលោក ម៉េត មាសភក្ដី អភិបាលរងខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ជិត១ខែកន្លះមកនេះ មានប្រជាពលរដ្ឋជិត ៤ម៉ឺននាក់ បានទៅទស្សនាប្រាង្គប្រាសាទខ្មែរ ហើយគ្រាន់តែប្រាសាទតាមាន់និងប្រាសាទតាក្របី ១ថ្ងៃម្សិលម៉ិញ គឺជិតមួយម៉ឺននាក់៕










