ព័ត៌មានជាតិ

តំបន់មុំបី! សកម្មភាពឈូយឆាយតម្រាយផ្លូវ គឺធ្វើឡើងនៅក្នុងទឹកដីថៃ តែប៉ុណ្ណោះ (វីដេអូ)

ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យ ជាច្រើនពីសំណាក់មហាជន អំពីសកម្មភាពឈូសឆាយផ្លូវ នៅតំបន់មុំបី របស់យោធាថៃ ពេលនេះការពិត ត្រូវបានបញ្ជាក់ច្បាស់ថា ការឈូយឆាយតម្រាយផ្លូវនេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ តែប៉ុណ្ណោះ។នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា «សកម្មភាពឈូសឆាយផ្លូវនេះ ធ្វើឡើងនៅ ខាងលិចភ្នំ៥៧០ ទិសមុំបី ក្នុងប្រទេសថៃ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top