ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដី ពីចោរឈ្លានពាន

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានច្ឆន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ពីចោរឈ្លានពាន។

ការលើកឡើងខាងលើរបស់លោក ឃួង ស្រេង ខាងលេីនេះធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ឱ្យប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើង នៅតាមផ្លូវឌឿងហែម តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ និងយល់ព្រមជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ។ បន្ថែមពីនេះ ការរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាន នៅតាមផ្លូវឌឿងហែមក៏ជាការងារ ដែលត្រូវតែធ្វើដោយឱ្យពួកលក់ដូត្រូវតែមានសណ្តាប់និងបរិស្ថានល្អ គឺលក់ដូរហើយ គ្មានសំរាម ហើយនៅពេលមានអគ្គីភ័យកើតឡើង រថយន្តអគ្គីភ័យ អាចចូលទៅបាញ់ពន្លត់បាន។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក ឃួង ស្រេង គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈរហូតមកគឺ ដោយសារមានថ្នាក់ដឹកនាំឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិកាបក្ស នៅតាមមូលដ្ឋាននេះឯង។

លោក ឃួង ស្រេង បានបន្តថា មហិចតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេស អ្នកមាននៅឆ្នាំ២០៥០ ដែលជាក្តីស្រម័យរបស់ប្រជាជន នៅលើពិភពលោក។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណបក្សខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនៈរហូតមកផងដែរ៕

To Top