ព័ត៌មានជាតិ

យោធាថៃ ដើរជាន់មីន ក្បែរតំបន់មុំបី នៅឆ្ងាយពីទឹកដីកម្ពុជា កាន់កាប់

ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា ពិតជាមានករណីក្រុមយោធាថៃដើរជាន់មីន នៅក្នុងតំបន់មុំបីពិតមែន តែមានចម្ងាយពីទឹកដីនៃប្រទេសកម្ពុជា កាន់កាប់។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ថា « បើតាមការបាយការណ៍ បានឱ្យដឹងថា ការផ្ទុះនេះ គឺនៅខាងច្រកអានសេះ នៅទល់មុខទីតាំងយើងឆ្ងាយ ដោយមានលឺសំឡេងផ្ទុះ តែក្នុងករណីរបួសនៅមិនទាន់ដឹង»៕

To Top