ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ចាន់ ជាយ៉ុង ម្ចាស់ក្រុមហ៊ុន អេច អិម ស៉ី បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ មានដូចជា ប៉ាតេ 50កញ្ចប់, ប្រហិតសាច់មាន់ 50កញ្ចប់, ហ៊តដកក្រហម 50កញ្ចប់, ហ៊តដកឈីស 50កញ្ចប់ ដែលផលិតដោយក្រុមកូនខ្មែរ១០០ភាគរយ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ផ្គត់ផ្គង់កងទ័ពកម្ពុជាតាមព្រំដែន ដែលកំពុងបំពេញបេសកកម្មដ៏សំខាន់នៃការពារប្រទេសជាតិតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។
ក្នុងពេលប្រគល់ឧបភោគបរិភោគនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកស្រី ម៉ម បរិបូណ៌ តំណាងអោយក្រុមហ៊ុន និង ឧត្តមសេនីយ៍ត្រី គន់ វុនយូណែល មេបញ្ជាការរងតំណាងមេបញ្ជការ កងពលតូចដឹកជញ្ជូនលេខ ៩៩។
លោក គន់ វុនយូណែល មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេច អិម ស៉ី ដែលមិនមែនត្រឹមជាការជួយផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តដ៏សំខាន់ដល់កងទ័ព ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ។









