ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ក្នុងការលក់ចលនទ្រព្យ និងអចលនទ្រព្យចាស់ៗ ខូចគុណភាព និង អន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៥៤៤មុខ របស់អគ្គិសនីកម្ពុជា

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃលក់ជាសាធារណៈ នូវចលនទ្រព្យ និង អចលនទ្រព្យចាស់ៗ ខូចគុណភាព និង អន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៥៤៤មុខ របស់អគ្គិសនីកម្ពុជា ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន: អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៧:០០ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ។
អគ្គិសនីកម្ពុជា សូមរក្សាសិទ្ធក្នុងការកែប្រែពេលវេលា ករណីមានការចាំបាច់ ៕

To Top