ភ្នំពេញ៖ ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអំពាវនាវឱ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ តាមស្ថានទូតបារាំង បានឱ្យដឹងថា ប្រទេសបារាំង សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ហើយប្រទេសបារាំងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។
ក្នុងនោះប្រទេសបារាំងអំពាវនាវ ឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធ គ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធី យោងទៅតាមច្បាប់អន្តរជាតិ។
បន្ថែមលេីនេះ ប្រទេសបារាំង អំពាវនាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំ ដែន។ សូមអ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញ ឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំង៕
