ព័ត៌មានជាតិ

Breaking News: លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ

ភ្នំពេញ ៖ ដើម្បីគាំទ្រយុទ្ធជនកម្ពុជា កំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាននោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានច្រើន សម្រាប់ត្រៀមនៅពេលបន្ទាន់ណាមួយ។

កម្មវិធីបរិច្ចាគឈាមនេះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១៧ល្ងាច នៅកោះពេជ្រ អគារ JKL។

តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមបរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ»។

សូមបញ្ជាក់ថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

To Top