ព័ត៌មានជាតិ

Breaking News: ពលរដ្ឋ២៤០០គ្រួសារ នៅក្បែរតំបន់កំពុងមានជម្លោះនៅម្តុំប្រាសាទតាមាន់ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ ១ ៥០០គ្រួសារ ក្នុង ១២ភូមិ ៣ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយ។ 

លោកបន្តថា សរុបជារួមមក ជនភៀសសឹកមកពីតំបន់ផ្សេងទៀតមានប្រមាណជាង ២ ៤០០គ្រួសារ ដែល កំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់តាមបណ្តាស្រុក ក្នុងខេត្តឧត្តរមានជ័យ៕

To Top