ព័ត៌មានជាតិ

សម្ដេចតេជោ៖ សំដី ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់ នូវការឈ្លានពានកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិត្ត ប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។

សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។ ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃ កាន់សាសនាឥស្លាម នៅខេត្តភាគត្បូង រាប់រយនាក់កាលពីឆ្នាំ២០០៤។

ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ»៕

To Top