ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន បានឲ្យពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃត្រឡប់មកកាន់មាតុប្រទេសវិញ ព្រោះស្ថានភាពនៅថៃមិនល្អចំពោះពួកគេឡើយ ។
រដ្ឋបាលខេត្តប៉ៃលិនបន្តថា ខណៈស្ថានភាពមិនល្អនៅថៃ សូមប្រញាប់វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជួយពលករ ទោះបីមានឯកសារ ឬគ្មានឯកសារក៏ដោយ ព្រមទាំងត្រៀមរថយន្តក្រុង សម្រាប់ឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើត ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុង ទូទាំងកម្ពុជា ដោយឥតគិតថ្លៃ៕
