ព័ត៌មានជាតិ

ប្រមុខការបរទេសកម្ពុជា ទទួលជួបជាមួយបណ្តាអង្គទូតបរទេស ដើម្បីពន្យល់ពីស្ថានការណ៍ ជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិអន្តរជាតិ ទទួលជួប ជាមួយបណ្តាអង្គទូតបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍ នៃជម្លោះព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

សូមរំលឹកថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាល ទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ ៕

To Top