ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និង ជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយសារចោរឈ្លានពាន ល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ម៉េត មាសភក្តី នៅថ្ងៃទី២៥ កក្កដា នេះ។
សូមរំលឹកថា គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋ ជាជនស៊ីវិលស្លូតត្រង់ម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស ក្នុងខេត្តឧត្តរមានជ័យ បង្កដោយការឈ្លានពានរបស់ទ័ពថៃ។
កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុន មកលើកងទ័ពកម្ពុជា ខណៈកងទ័ពកម្ពុជាប្រើសិទ្ធិវាយបក ដើម្បីទប់ទល់ការឈ្លានពាន៕
