ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈខ្មែរ បានស្នើសុំសហប្រធាន ICC-Preah Vihear និងតំណាងអង្គការយូណេស្កូនៅភ្នំពេញ ចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្នើសុំអង្គការយូណេស្កូ ប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសស្ថាប័ន ពិគ្រោះយោបល់នានា របស់អង្គការនេះ សិក្សាវាយតម្លៃផលប៉ះពាល់ ក្នុងទិសដៅបញ្ចូលរបាយការណ៍នេះ ទៅក្នុងកិច្ចពិភាក្សា របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាពេលខាងមុខ៕



