ព័ត៌មានជាតិ

អាមេរិកបារម្ភ ចំពោះការប្រយុទ្ធ រវាងកងទ័ពកម្ពុជា-ថៃ និងអំពាវនាវ ឲ្យបញ្ឈប់ការវាយប្រហារ

ភ្នំពេញ ៖ សហរដ្ឋអាមេរិកតាមរយៈស្ថានទូត របស់ខ្លួនប្រចាំនៅភ្នំពេញ នៃទឹកដីកម្ពុជា នៅថ្ងៃទី២៥ កក្កដានេះ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ ។

តាមរយៈផេករបស់ទូតបានបញ្ជាក់ថា “យើងមានការកង្វល់យ៉ាងខ្លាំង ចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិតមនុស្ស” ។

ជាមួយគ្នានេះ ស្ថានទូតក៏បានអំពាវនាវយ៉ាងទទូច ឲ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗ ដើម្បីការការពារជនស៊ីវិល និងការដោះស្រាយជម្លោះ ដោយសន្តិវិធី៕

To Top