ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ បានផ្តល់អាហារហូបចុក ដល់ជនភៀសខ្លួន

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំកន្លែងស្នាក់នៅសមរម្យ ព្រមទាំងផ្ដល់អាហារហូបចុក និងស្បៀងបម្រុង សម្រាប់ប្រជាពលរដ្ឋ ដែលបានជម្លៀសពីតំបន់មានជម្លោះ មកមណ្ឌលសុវត្ថិភាព នៅវត្តពោធិ៍៥០០០ដើម ក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ៕

To Top