ភ្នំពេញ៖ លោកWang Yi រដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថាដើមចមនៃបញ្ហាព្រំដែន កម្ពុជា-ថៃ គឺជាបញ្ហាដែលបន្សល់ទុកពីប្រទេសអាណានិគមលោកខាងលិចនាពេលនោះ ហើយបច្ចុប្បន្ននេះត្រូវរក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយឱ្យបានត្រឹមត្រូវ។ នេះបើយោងតាម លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ក្នុងអំឡុងពេលជំនួបជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន លោក វ៉ាង យី បានសម្ដែងការសោកស្ដាយនិងព្រួយបារម្ភជាខ្លាំងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលកើតឡើងនាពេលថ្មីៗនេះនិងបានបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួស។
លោកបញ្ជាក់ថា «ដើមចមនៃបញ្ហាមួយនេះគឺជាបញ្ហាដែលបន្សល់ទុកពីប្រទេសអាណានិគមលោកខាងលិចនាពេលនោះ បច្ចុប្បន្ននេះត្រូវរក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយឱ្យបានត្រឹមត្រូវ»៕
