ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ សាលារៀនផ្អាកដំណើរការទាំងស្រុង គឺខេត្តឧត្តរមានជ័យ និងមួយចំនួនតាមបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងកោះកុង

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមម៉ោង ៧យប់នេះ សាលារៀនផ្អាកដំណើរការទាំងស្រុងគឺខេត្តឧត្តរមានជ័យ និងមួយចំនួនតាមបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងកោះកុង។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារចំនួន៧ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៧នោះ រួមមាន៖ តំបន់ភ្នំទ្រព្យ, តាថាវ, ភ្នំខ្មោច, អូរផ្កាស្នេហ៍, មុំបី, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕

To Top