ព័ត៌មានជាតិ

ឱកាស គឺជាកម្មវិធីពិព័រណ៍អប់រំ អាជីព និងសហគ្រិនភាពមានគោលដៅក្នុងការជំរុញ និងលើកស្ទួយវិស័យការងារ និងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី លីម ហ៊ូង សហស្ថាបនិកគម្រោងឱកាស នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញកិត្តិយសក្នុងកម្មពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍អប់រំ អាជីព និងសហគ្រិនភាពដែលរៀបចំដោយ ឱកាស នៅអាគារ Connexion ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជាធានីភ្នំពេញ ដោយស្តង់ចំនួនជា ៦០ ក៏បានចូលរួមផងដែរ។

ក្នុងឱកាសកម្មវិធីពិព័រណ៍នេះលោកស្រី លីម ហ៊ូង សហស្ថាបនិកគម្រោងឱកាស បានថ្លែងសន្តរកថាស្វាគមន៍ ព្រមទាំងបានសម្ដែងអំពីគោលបំណង និងចក្ខុវិស័យចម្បងនៃការរៀបចំឡើងនូវកម្មវិធីនេះ។កម្មវិធីពិព័រណ៍អប់រំ អាជីព និងសហគ្រិនភាពមានគោលដៅក្នុងការជំរុញ និងលើកស្ទួយវិស័យការងារ និងវិស័យអប់រំនៅកម្ពុជា សម្រាប់ប្អូនជានិស្សិត។

ចំណែកលោក ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ ថា ស្ថានភាពលើវិស័យការងារ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិត ។ ពិព័រណ៍នេះជាឱកាសដ៏កម្រមួយដែលបានទទួលនូវការចែករម្លែកដ៏ថ្លៃថ្លានេះសម្រាប់សិស្ស និស្សិត និងសាធារណជនបានយល់ដឹងពីព័ត៌មានសំខាន់ៗក្នុងទិដ្ឋភាពពាក់ព័ន្ធ។

លោក Johnathan Chua ប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនរថយន្តអគ្គិសនី អាយអន កម្ពុជា បានបង្ហាញថា គន្លឺះក្នុងការលើកស្ទួយនិងជំរុញ ទៅលើការបើកបររថយន្តអគ្គិសនីនៅកម្ពុជា និងបង្ហាញពីទីផ្សារគោលនៃការប្រើប្រាស់ថាមពលថ្មី ស្របពេលដែលលោកបានបង្ហាញពីអត្ថប្រយោជន៍នៃការបើកបររថយន្តអគ្គិសនី។

កម្មវិធីឱកាសជាពិព័រណ៍ការងារ អប់រំ អាជីពនិងសហគ្រិនភាពដែលទទួលបានការគាំទ្រជាផ្លូវការពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរនិងការងារ។ កម្មវិធីនេះក៏មានការចូលរួមទស្សនាពីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ដែលអញ្ជើញមកពីស្ថាប័នសាធារណៈ ឯកជន ក្រុមហ៊ុន សមាគមន៍ និងសហគ្រាសនានា។

កម្មវិធីឱកាស ជាពិព័រណ៍ដំបូងដែលធ្វើការរួបបញ្ចូលផ្នត់គំនិតនៃការអប់រំ ការងារ អាជីព និងសហគ្រិន។ កម្មវិធីរយៈពេលបីថ្ងៃនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ផ្តល់វេទិការសម្រាប់ការចែករម្លែកនិងបណ្តុះបណ្តាលដល់សិស្ស និស្សិតកម្ពុជាពីសំណាក់វាគ្មិនដែលមានបទពិសោធន៍លើជំនាញអភិវឌ្ឍសម្រាប់អាជីពជាក់ស្តែង៕

To Top