ភ្នំពេញ៖ ថ្ងៃទី៣ នៃសត្រូវឈ្លានពាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងបណ្តាមេទ័ពដេីម្បីវាយខ្មាំងដោយភាពក្លាហាន និងកំពុងបំពេញភារៈដ៏សកម្មជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។
ទោះបីរយៈពេល ៣ ថ្ងៃមកនេះ សម្តេចមិនសូវបានសម្រាក តែលោកនៅតែអាចអង្គុយចាំផ្តល់យុទ្ធវិធីនិងកម្លាំងចិត្តប្រកបដោយថាមពេលនិងភាពមុតស្រួចដល់វីរៈកងទ័ពរបស់យេីង។ ស្មារតីតេជោសែន នៅជាមួយអ្នកប្រយុទ្ធរបស់យេីងគ្រប់ពេល។ រដ្ឋបុរសដែលបានឆ្លងកាត់សមរភូមិស្ទេីតែ ៤ ភាគ៥ នៃជីវិតរូបនេះលេីកឡេីងថា សម្រាប់កងទ័ព ការប្រយុទ្ធក្នុងសមរភូមិដ៏មានមោទកភាពបំផុត គឺការប្រយុទ្ធការពារដីដូនតា ប្រឆាំងបរទេសឈ្លានពាន ដែលវាខុសពីការប្រយុទ្ធរវាងខ្មែរគ្នាឯង៕
