ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥ នៅស្រុកវាលវែងបានអញ្ជើញទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ដឹកនាំដោយលោកបណ្ឌិតទី នរិន្ទ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីចាត់ចែងជូនដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និង ប្រជាពលរដ្ឋភៀសសឹកមកពីឃុំថ្មដា ស្រុកវាលវែងព្រំប្រទល់កម្ពុជា-ថៃ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តលោកមានមោទនភាពយ៉ាងក្រៃលែង និង សូមថ្លែងអំណរគុណជូនចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកានដឹកនាំដោយលោកបណ្ឌិតទី នរិន្ឌ ដែលចំណាយទាំងពេលវេលា និង ថវិកាក្នុងស្មារតីជាតិនិយមយ៉ាងពិតប្រាកដ ដើម្បីគាំទ្រ ឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងពេលប្រទេសជាតិកំពុងជួបប្រទះនូវមហិច្ចតាឈ្លានពានទឹកដីពីសំណាក់ភាគីប្រទេសថៃ៕

