ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ សាលារៀន៦០០ បានបិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦ពាន់នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៦០០ បិទទ្វារ លើ ៥ខេត្ត ប៉ះពាល់ដល់សិស្សានុសិស្ស១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់ ដោយសារតែការឈ្លានពានរបស់ថៃ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ។

សូមរំលឹកថា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ៕

To Top