ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ បានត្រៀមខ្លួន បញ្ឈរគ្រឿងចក្រប្រចាំការ24/24ម៉ោង ជួសជុល តភ្ជាប់បន្ទាន់ ករណីមានការខូចខាតផ្លូវ ដោយគ្រាប់ផ្លោងសត្រូវធ្លាក់ចំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ផន រឹម នៅថ្ងៃទី២៧ កក្កដា នេះ។
បើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ៕
