ភ្នំពេញ ៖ ក្រុមបាតុករខ្មែរ នៅកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃ២៧ កក្កដា នេះ ដើម្បីប្រឆាំងតវ៉ា ចំពោះការឈ្លានពាន របស់យោធាថៃ ចូលក្នុងទឹកដីកម្ពុជា។ ក្រុមបាតុករបានអំពាវនាវ ឲ្យអន្តរជាតិយកចិត្តទុកដាក់ និងអន្តរាគមន៍ការទូតជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន និងស្តារសន្តិភាពក្នុងតំបន់ ៕



