ព័ត៌មានជាតិ

កងទ័ពឈ្លានពានថៃ បន្តបំផ្លិចបំផ្លាញ ប្រាង្គប្រាសាទព្រះវិហារ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ កងទ័ពឈ្លានពានថៃ បានបន្តបំផ្លិចបំផ្លាញ ប្រាង្គប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តថា សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឲ្យមានការខូចខាតច្រើនកន្លែង ។ លោករដ្ឋមន្រ្តីក៏ថ្កោលទោស ចំពោះការបំផ្លិចបំផ្លាញនេះយ៉ាងខ្លាំងក្លា ៕

To Top