ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពីការអប់រំនៅតាមខេត្តជាប់ព្រំដែនថៃ និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីពាក់ព័ន្ធក្រោមឱវាទ និងមានការចូលរួមពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ ២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធអនឡាញផងដែរ។

កិច្ចប្រជុំខាងលើនេះដែលត្រូវបានរៀបចំជាបន្ទាន់ ដោយឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយមានគោលបំណង ដូចជា៖
១. ការពិនិត្យរបាយការណ៍សង្ខេបនៃវិស័យអប់រំតាមបណ្តាលខេត្តកំពុងមានបញ្ហាផ្ទុះអាវុធ។
២. ការពិនិត្យ ថ្លឹងថ្លែងលើស្ថានភាពជាក់ស្តែង រួមទាំងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
៣. ការពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សិស្សដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសថៃ៕
